ក្រុមគ្រូពេទ្យស្ម័គចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដោយមិនគិតថ្លៃ ជូនជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពង្រ
04-01-2026 14:54
(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត វ៉េង ហេង អនុប្រធានក្រុមប្រឹក្សាភិបាលសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា តំណាងលោក បណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាល សគសសយក និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំបេសកកម្មក្រុមការងារគ្រូពេទ្យស្ម័គចិត្ត វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ៩៥រូប របស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថ ជូនជនភៀសសឹកស្នាក់បណ្តោះអាសន្នក្នុងវត្តពង្រ ដោយមិនគិតថ្លៃ ក្នុងវត្តពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត វ៉េង ហេង បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដល់ជនភៀសសឹកនេះ ដោយឥតគិតថ្លៃចាប់ពី ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ ក្នុងនោះមានពិនិត្យជំងឺទូទៅ រោគស្ត្រី អេកូសាស្ត្រ មាត់ ធ្មេញ វះកាត់ រោគសន្លាក់ សើរស្បែក កាមរោគ ត្រចៀក ច្រមុះ បំពង់ក កុមារ ផ្លូវចិត្ត មនុស្សចាស់ ជម្ងឺទូទៅ ជាដើម និងចែកជូនឱសថទៅតាមអ្នកជំងឺដែលឈឺបានពិនិត្យរួចផងដែ។
លោកវេជ្ជបណ្ឌិត វ៉េង ហេង បានឲ្យដឹងបន្តទៀត ថាក្រុមការងារគ្រូពេទ្យស្ម័គចិត្តឯកឧត្តម ហ៊ុន ម៉ានីចុះ ពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដល់ជនភៀសសឹក
មកស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពង្រនេះ ប្រហែលជិត ១.០០០នាក់ យ៉ាងសប្បាយរីករាយក្រៃលែងហើយក្នុងនោះលោកបាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ព គ្រួសារទ័ព និងបងប្អូនប្រជាពលរដ្ឋជាជនភៀសឹត ក្នុងកម្មវិធីនោះផងដែរ។
លោកវេជ្ជបណ្ឌិត វ៉េង ហេង បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថាលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់នៃក្រុងសិរីសោភ័ណ ដែលបានសម្របសម្រួលជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ជាជនភាសឹកមកស្នាក់នៅវត្តពង្រ
នេះ បានមកពិនិត្យនិងព្យាបាលជំងឺទូទៅ និងផ្ដល់ឱសថជូនពួកគាត់ ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
ប្រជាពលរដ្ឋជាជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺបានបង្ហាញនូវភាពសប្បាយរីករាយ តាមរយៈ កម្មវិធីក្រុមការងារគ្រូពេទ្យស្ម័គចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែន និងតំបន់ដាច់ស្រយាល នេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋជនភៀសឹត និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃផងដែរ។
គួរបញ្ជាក់ផងដែរថា ឱសថទាំងនេះដែលយកមកពិនិត្យនិងព្យាបាកចែកជូន ដល់ជនភៀសសឹកចំនួប្រហែល ១.០០០នាក់នៅវត្តពង្រនេះ បានមកពីរបស់លោក ហ៊ុន ម៉ានីផ្ទាល់តែម្តង។
បេីតាមលោក ស្រេង សុផល អភិបាលក្រុងសិរីដោភ័ណបានដឹងថា ជនភៀសសិតទាំងអស់មកស្នាក់នៅក្នុងវត្ត ពង្រនេះនេះ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងព្រះចៅអធិការវត្តពង្រ បានយកចិត្តទុកដាក់ជួយផ្គត់ផ្គង់ មានទីកន្លែងជម្រក ទឹក ភ្លើងបាយទឹក បានសមរម្យ ក្នុងនោះក៏មាន មន្ត្រីពេទ្យប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោងរង់ចាំពិនិត្យនិងព្យាបាលជំងឺទៀតផង៕






























