FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌

04-01-2026 08:19

(ដីឥដ្ឋ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានសេចក្តីជូនដំណឹងដល់មន្ត្រីនគរបាលជាតិ ដែលមិនទាន់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ អំពីការបើក វគ្គ បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៏ លើកទី២។

ក-កាលបរិច្ឆេទទទួលពាក្យ: ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
ខ-កាលបរិច្ឆេទចូលរៀន: ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦
គ-ថ្ងៃសិក្សា: សិក្សា៣ថ្ងៃក្នុង១សប្តាហ៍ (សុក្រ-សៅរ៍-អាទិត្យ) សម្រាប់ថ្ងៃចន្ទដល់ ថៃ្ងព្រហស្បតិ៍ សិក្ខាកាមត្រូវបំពេញ ការងារនៅអង្គភាពសាមី (អង្គភាព របស់សាមីខ្លួន) ជាធម្មតា
ឃ-មុខសញ្ញាវគ្គបណ្តុះបណ្តាល: វគ្គបណ្តុះបណ្តាលបំពេញបន្ថែម

ង-លក្ខខណ្ឌដើម្បីទទួលបានការបណ្តុះបណ្ដាល៖
- ជាមន្ត្រីនគរបាលជាតិដែលមានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ
- បម្រើការងារយ៉ាងតិច២ឆ្នាំក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើការងារជំនាញនគរបាលយុត្តិធម៌ និងពុំដែលធ្លាប់ បានឆ្លងកាត់វគ្គសិក្សានេះ
- បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល
- មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ
- មានអាយុមិនលើសពី៤៨ឆ្នាំ គិតត្រឹមថ្ងៃចូលសិក្សា
- ជាមន្ត្រីនគរបាលសកម្មក្នុងការងារ គោរពវិន័យ មានសីលធម៌ល្អ មានសុខភាពល្អ កាយសម្បទាមាំមួន និងមាន អត្តចរិតល្អ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
- អនុសេនីយ៍ត្រី យឿន កក្កដា : ០១៦ ៥៦៣ ២០៦
- អនុសេនីយ៍ត្រី សុធា រស្មី : ០៨៦ ៨៧០ ០០០
- ក្រុមតេឡេក្រាម «វគ្គ-មន្រ្តីនគរបាលយុត្តិធម៏-II» https://t.me/opj2ii