ទាហានថៃម្នាក់ទៀតហើយ ដើរជាន់មីនដាច់ជើង ! (Video inside)
29-12-2025 13:16
(បាងកក)៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃម្នាក់ ដែលជាសមាជិកក្រុមបោសសំអាតមីន មកពីអង្គភាពវិស្វកម្ម បានរងរបួសក្រោយដើរជាន់មីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ហេតុការណ៍ខាងលើ បានកើតឡើងនៅតំបន់ Khao Sattasom ស្រុក Kantharalak ខេត្ត Si Sa Ket ហើយជាលទ្ធផល ទាហានថៃម្នាក់នោះ បានបាត់បង់ជើងម្ខាង។ យោធាថៃបាននិយាយថា វាគឺជាករណីទី១១ហើយ ដែលទាហានរបស់ខ្លួនរងគ្រោះដោយសារគ្រាប់មីន ចាប់តាំងពីមានភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា៕