ខ្មែរជួយខ្មែរ! លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ ចាត់តំណាងនាំយកអង្ករចំនួន១០តោន ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែកជូនបន្តដល់ បងប្អូនជនភៀសសឹក
29-12-2025 10:48
(កំពង់ធំ)៖ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ! នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានចាត់តំណាងនាំយកអង្ករចំនួន ១០តោន ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីចែកជូនបន្តដល់ បងប្អូនជនភៀសសឹក។
សូមជម្រាបថា លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ តែងតែចូលរួមឧបត្ថម្ភ គាទ្រជាប្រចាំជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក៕




