BREAKING: ម៉ោង ១២ថ្ងៃត្រង់នេះ បទឈប់បាញ់ បានចូលជាធរមានហើយ (Video inside)
27-12-2025 12:05
(ភ្នំពេញ)៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានហើយ។
សូមជម្រាបថា តាមរយៈសេចក្តីថ្លែងការណ៍រួម គឺកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។ បើយើងអត់ធ្មត់រយៈពេល ៧២ម៉ោង ភាគីថៃ នឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួន។
សេចក្តីថ្លែងការណ៍រួម ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ដោយនាយឧត្តមេសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៕
