FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាស្ត្រាចារ្យថៃ ទម្លាយថា «ប្រទេសថៃ និងពួកឥស្សរជនថៃ ធ្លាប់ព្យាយាមចង់ផ្តួលរលំរបប ហ៊ុន សែន ដោយប៉ុនប៉ងលួចធ្វើឃាត ធ្វើរដ្ឋប្រហារ ដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច ប៉ុន្តែមិនបានសម្រេច» (Video inside)

20-12-2025 09:37

(ភ្នំពេញ)៖ សាស្ត្រាចារ្យថៃលោក Suphalak Kanchanakhundi ដែលជាអ្នកស្រាវជ្រាវឯករាជ្យបានទម្លាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយនិយាយយ៉ាងច្បាស់ៗថា «ប្រទេសថៃ និងពួកឥស្សរជនថៃ ធ្លាប់ព្យាយាមធ្វើការផ្តួលរលំរបប ហ៊ុន សែន ដោយប៉ុនប៉ងលួចធ្វើឃាត និងធ្វើរដ្ឋប្រហារ ដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច ប៉ុន្តែមិនបានសម្រេចនោះទេ ដូច្នេះខ្ញុំចង់ឱ្យឈប់គិតអំពីរឿងនេះទៅ»។

ការទម្លាយរឿងនេះរបស់លោកសាស្រ្តាចារ្យរូបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីឈ្មោះ 101 World របស់ប្រទេសថៃ។

លោកសាស្ត្រាចារ្យថៃ Suphalak Kanchanakhundi បានបញ្ជាក់បន្ថែមថា ទាក់ទងនឹងរឿងសីលធម៌ ប្រទេសថៃក៏មិនល្អជាងកម្ពុជាប៉ុន្មានដែរ យើងត្រូវគិតបន្តិចថា យើងមិនថ្លៃថ្នូរជាងកម្ពុជាប៉ុន្មានទេ។ សូមកត់សម្គាល់ថា នៅពេលដែលយើងនិយាយថា អំពើអាក្រក់ទាំងអស់ស្ថិតនៅលើពួក Scammer នៅក្នុងប្រទេសកម្ពុជា តែគ្រាន់តែពូកយើងចាប់ផ្តើមបង្ក្រាបវាភ្លាម នៅពេលនោះរូបភាពពួកក្រុមឥស្សរជនរបស់យើង ដែលពាក់ព័ន្ធជាមួយនឹងពួក Scammer ទាំងអស់នោះ ក៏បានលេចចេញមកពីគ្រប់ទីកន្លែង ហើយពួកគេរត់គេចសឹងមិនទាន់។ តើនោះមានន័យយ៉ាងណា? វាមានន័យថាអ្វីដែលអ្នកកំពុងតែនិយាយ កំពុងតែគិតថាយើងល្អជាង មានឋានៈ មានសីលធម៌ខ្ពស់ជាងកម្ពុជា ហើយយើងទៅផ្លាស់ប្តូរកម្ពុជាឱ្យមកដូចយើង សូមអភ័យទោសផង! ពួកគេប្រហែលជាមិនចង់ធ្វើដូចប្រទេសថៃទេ៕

Link Facebook:
https://www.facebook.com/share/r/1AR48QAPLG/