FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គួច ម៉េងលី ជំរុញយុវវ័យតែងនិពន្ធស្នាដៃថ្មី និងអានសៀវភៅឲ្យបានច្រើន

06-12-2025 17:19

(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញក្នុងវិស័យសុខាភិបាល និងអប់រំ បានថ្លែងជំរុញយុវវ័យតែងនិពន្ធស្នាដៃថ្មីៗ និងអានសៀវភៅឲ្យបានច្រើនទាំងសៀវភៅខ្មែរ និងបរទេស។

អ្នកឧកញ៉ា បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធសៀវភៅថ្មី «គួច ម៉េងលី ជាមនុស្សបែបណា?» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង។ សៀវភៅនេះ និពន្ធដោយលោក យ៉េង ឈាងលី និលោក សែម ឫទ្ធី សុទ្ធតែជាអ្នកនិពន្ធវ័យក្មេង។

បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សព្វថ្ងៃនេះនៅសង្គមកម្ពុជា ការអានមានការកើនឡើង ហើយចំណុចដ៏ល្អនោះ ក៏មានការតែងនិពន្ធក៏កើនឡើងដែរ។ ប៉ុន្តែ ការតែងតែនិពន្ធដែលមានកម្រិតជាលក្ខណៈសកល នៅមិនទាន់មានច្រើននោះទេ។

ទោះជាយ៉ាងណា សម្រាប់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ការអាន មានទំនាក់ទំនងជាមួយការតែងនិពន្ធ។ លោកបានកត់សម្គាល់ថា ការអាន គឺជារឿងដ៏ល្អបំផុត ហើយអ្នកអានច្រើន នឹងបង្កើតគំនិតច្រើន ក្នុងការតែងនិពន្ធផងដែរ។

ចំពោះសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» មានខ្លឹមសារសំខាន់ៗ ចំនួន ៥១ចំណុច ដែលអ្នកឧកញ៉ា ថ្លែងជំរុញថា បើសិនចំណុចណាមួយអាចជួយបំពេញសម្រស់របស់អ្នកអាន ឲ្យកាន់តែប្រសើរជាងមុននោះ សូមទទួលយកវាដោយរីករាយចុះ។

បើតាមនិពន្ធដោយលោក យ៉េង ឈាងលី និលោក សែម ឫទ្ធី បានលើកឡើងថា សៀវភៅខាងលើនេះ ចំណាយពេលសរសេរដល់ទៅ ១០ឆ្នាំឯណោះ។ មូលហេតុដែលចំណាយពេលយូរបែបនេះ ដោយសារតែអ្នកនិពន្ធបានសង្កេត និងផ្ចិតផ្ចង់លើខ្លឹមសារជាទីបំផុត៕