រដ្ឋបាលខេត្តបាត់ដំបង សហការនឹងសមាគមនិរន្តដីដើម្បីជីវិត រៀបចំវេទិកាជំនួបតួអង្គក្នុងខ្សែច្រវាក់តម្លៃ នៅផ្សារកសិករ
29-11-2025 14:15
(បាត់ដំបង)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ទីតាំងផ្សារកសិករ នៅខេត្តបាត់ដំបង បានក្លាយជាកន្លែងជំនួបរវាងអ្នកប្រើប្រាស់ អ្នកផលិតនូវកសិផលកសិកម្មសរីរាង្គ និងអ្នកប្រើប្រាស់ផ្ទាល់ ឬហៅថា អ្នកបរិភោគ។
ពិធីនេះរៀបចំឡើងក្រោមអធិបតី លោក ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដោយបានសហការជាមួយ សមាគមនិរន្តដីដើម្បីជីវិត និងមានការចូលរួមពីពុកម៉ែបងប្អូនប្រជាកសិករ អ្នកកែច្នៃ និងអ្នកទិញ ដើម្បីជួបជជែកផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ក្នុងទិសដៅលើកស្ទួយផលិតផលក្នុងស្រុកប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់។
ផ្សារកសិករ មិនមែនជាទីផ្សារលក់ទំនិញធម្មតានោះទេ ប៉ុន្តែទីកន្លែងមួយដែលផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ផ្សារកសិករជាទីកន្លែងដែល អនុញ្ញាតអោយប្រជាកសិករ ដែលជាអ្នកផលិតនូវកសិផលកសិកម្មសរីរាង្គផ្ទាល់បានដាក់តាំងបង្ហាញ និងលក់ ផលិតផលដែលពួកគាត់ផលិតបានជូនដល់អ្នកប្រើប្រាស់ ឬអ្នកបរិភោគផ្ទាល់។
ក្តីមានស្រមៃរបស់សមាគមនិរន្តភាពដីដើម្បីជីវិត ចង់ឱ្យប្រព័ន្ធស្បៀងអាហារក្នុងស្រុក ប្រកបដោយចីរភាព មានភាពរឹងមាំ ដែលធានានូវជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព សេដ្ឋកិច្ចសង្គមរយៈពេលវែងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ បេសកកម្មសមាគម គឺយើងគាំទ្រដល់កសិករខ្នាតតូចដែលងាយរងគ្រោះ យុវជនជនបទ និងក្រុមជនជាតិភាគតិច ក្នុងការពង្រឹងជីវភាពរស់នៅរបស់ពួកគាត់ និងកែលម្អស្ថានភាពរស់នៅរបស់ពួកគេតាមរយៈការលើកកម្ពស់ ប្រព័ន្ធស្បៀងអាហារតាមរយៈការអនុវត្តន៍តាមប្រពន្ធ័កសិអេកូឡូស៊ី។
បេសកកម្មនេះ ជាគោលដៅរួមរបស់ សមាគម គឺផ្តល់សិទ្ធិដល់កសិករខ្នាតតូចដែលងាយរងគ្រោះ យុវជនជនបទ អ្នកប្រើប្រាស់ និងអ្នកទិញ ដើម្បីលើកកម្ពស់និងចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធស្បៀងអាហារកសិកម្មអេកូឡូស៊ី ដែលបង្កើនជីវភាពរស់នៅ សុខុមាលភាព និងភាពធន់នឹងអាកាសធាតុរបស់ពួកគាត់។
គោលបំណងនៃកម្មវិធី ជំនួបអ្នកប្រើប្រាស់គឺ៖
*លើកទឹកចិត្ត និងគាំទ្រ ផលិតផលរបស់កសិករក្នុងខេត្តបាត់ដំបង
*ដើម្បីជំរុញទីផ្សារផលិតផលកសិកម្មក្នុងស្រុក
*គាំទ្រដល់ការអភិវឌ្ឍកសិកម្មខ្នាតតូច និងធ្វើឲ្យប្រសើឡើងដល់ជីវភាពរបស់កសិករ
*បង្កើនភាពងាយស្រួសសម្រាប់ឲ្យកសិករក្នុងការលក់ដូរផលិតផលកសិកម្មដល់អ្នកប្រើប្រាស់ផ្ទាល់
*បង្កើនការផលិតផលិតផលកសិកម្មដើម្បីធានាបាននូវស្ថេរភាពស្បៀងអាហារក្នុងស្រុក ប្រកបដោយនិរន្តរភាព និង បរិភោគដោយទំនុកចិត្ត និងសុវត្ថិភាព។
គោលបំណងនៃកម្មវិធី ជំនួបអ្នកប្រើប្រាស់ ថ្ងៃនេះគឺ៖
*លើកទឹកចិត្ត និងគាំទ្រ ផលិតផលរបស់កសិករក្នុងខេត្តបាត់ដំបង
*ដើម្បីជំរុញទីផ្សារផលិតផលកសិកម្មក្នុងស្រុក
*គាំទ្រដល់ការអភិវឌ្ឍកសិកម្មខ្នាតតូច និងធ្វើឲ្យប្រសើឡើងដល់ជីវភាពរបស់កសិករ
*បង្កើនភាពងាយស្រួសសម្រាប់ឲ្យកសិករក្នុងការលក់ដូរផលិតផលកសិកម្មដល់អ្នកប្រើប្រាស់ផ្ទាល់
*បង្កើនការផលិតផលិតផលកសិកម្មដើម្បីធានាបាននូវស្ថេរភាពស្បៀងអាហារក្នុងស្រុក ប្រកបដោយនិរន្តរភាព និង បរិភោគដោយទំនុកចិត្ត និងសុវត្ថិភាព
សមាគមនិរន្តរភាពដីដើម្បីជីវិត បានបង្កើតផ្សារកសិករខេត្តបាត់ដំបង សម្រាប់កសិករលក់រៀងរាល់ចុងសប្តាហ៍ (ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) ក្នុងដើមឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់រវាងអ្នកផលិតដែលដាំដុះដោយផ្ទាល់ និងអ្នកប្រើប្រាស់ឲ្យទទួលបាននៅការបរិភោគដោយមានទំនុកចិត្ត និងសុវត្តិភាព ដែលគាំទ្រដោយ SDC និង Irish Aid តាមរយៈអង្គការ DCA ។
ក្នុងដើមឆ្នាំ២០២៥ មន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបង បានស្នើរសហការរួមគ្នាដើម្បីសុំទីតាំង (ផ្សារបុរីថ្មី និងរដ្ឋបាលខេត្តបាត់ដំបង) ដើម្បីរៀបចំផ្សារកសិករនៅលើទីតាំងថ្មី ចំងាយពីទៅទីតាំងចាស់ (ទីតាំងឯកជន) ប្រហែល ៤០០ម៉ែត្រ។ នៅក្នុងខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីផ្សារបានដំណើរការល្អ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានស្នើរសុំប្តូរឈ្មោះពីផ្សារកសិករខេត្តបាត់ដំបង ទៅជា «ផ្សារចុងសប្តាហ៍»៕
























