FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញញត្តិថ្កោលទោសការជេរប្រមាថរបស់លោក ផែង វណ្ណៈ មកលើកងរាជអាវុធហត្ថ

27-11-2025 15:40

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីជេរប្រមាថមកលើបុគ្គល និងអង្គភាពកងរាជអាវុធហត្ថពីលោក ផែង វណ្ណៈ តាមផេក «Pheng Vannak News» កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា «កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ពនឹងទទួលវិន័យទណ្ឌកម្ម»

ឧត្តមសេនីយ៍ទោ បានសុំឱ្យលោក ផែង វណ្ណៈ ធ្វើការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយ និងការជេរប្រមាថមកលើកងរាជអាវុធហត្ថ៕