នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌
11-11-2025 10:15
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ មុនត្រូវបានប្រកាសចូលកាន់តំណែងនេះ មានតួនាទីជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌៕

















