FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិក-សមាជិកា ស.ស.យ.ក ទាំងអស់នៅខេត្តបាត់ដំបង ដែលបានចូលរួមជួយសម្រួលដល់ពលករយើងដែលត្រឡប់​មកស្រុកកំណើតវិញ

28-10-2025 16:46

(បាត់ដំបង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់នៅខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយសម្របសម្រួលការវិលត្រឡប់របស់ប្រជាពលករមកស្រុកកំណើតវិញ។

ពិធីនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសុភមង្គលនៅខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង លោកស្រី អភិបាលខេត្តប៉ៃលិន លោកប្រធាន អនុប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តសរុបប្រមាណ៥៨៣រូប៕