៩ខែ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការស្តារកសាង និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ
28-10-2025 16:11
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងថា រយៈពេលជិតមួយ នៃឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ក្នុងការបម្រើសេវានានា ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយទទួលបានការគាំទ្រយយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។
លោក ម៉ប់ សារិន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌច្បារអំពៅ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខណៈលោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីដ៏សំខាន់នេះដែរ។
ប្រធានក្រុមប្រឹក្សាបានថ្លែងទៀតថា ៩ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការស្តារកសាង និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អ អនាម័យបរិស្ថាន ការផ្ដល់សេវាសាធារណៈ សកម្មភាពមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋ។
ក្នុងពិធីនោះដែរ លោក អុីមរ៉ន ហាស្សាន់ បានបញ្ជាក់ថា តាមរយៈវេទិកាសាធារណៈ នៅក្នុងខណ្ឌច្បារអំពៅនេះ ប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន១៧នាក់ និងសំណើ និងសំណូលព រជាលាយលក្ខណ៍អក្សរ មានចំនួន៤០ច្បាប់ ខណៈសំណើ និងសំណូមពរទាំងនោះ រួមមាន ៖ ស្នើសុំបង្គោលភ្លើង ការជួសជុលផ្លូវថ្នល់ ដាក់ភ្លើងបំភ្លឺសាធារណៈ ការបង្កើនការផ្តល់សេវាប្រមូលសំរាមឱ្យមានប្រសិទ្ធិភាព, ពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណ, ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី និងការស្នើសុំស្ថាបនាស្ពានអ្នកតាវាំង ដែលកំពុងចាស់ទ្រុឌទ្រោម ពិបាកធ្វើដំណើរឆ្លងកាត់។
តាមរយៈសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ខាងលើ មន្ត្រីនៃមន្ទីរជំនាញ និងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ៖ ត្រៀមចុះទៅដោះស្រាយ រាល់សំណើ និងសំណូមពរជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ចំពោះចំពោះសំណើចងសាងសង់ស្ពាន អ្នកតាវាំងថ្មី មន្រ្តីជំនាញបានលើកជាផែនការរួចរាល់ហើយ ដោយត្រៀមសាងសង់ស្ពាននោះ ឱ្យត្រូវតាមស្តង់ដារ មានទ្វារទឹក ធ្វើច្រាំងបុកស៊ីផាយ និងធ្វើស្ថានីយ៍បូបទឹក ដើម្បីធានាឱ្យគម្រោងនេះមានប្រសិទ្ធភាព សម្រាប់តែធ្វើចរាចរណ៍ប៉ុណ្ណោះទេ គឺជួយរំដោះទឹក និងបញ្ជៀសការលិចលុងថែមទៀតផង។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ឆ្នាំ២០២៧នេះ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍សរុប ចំនួន១៨៣៧គម្រោង ដោយមានទុនវិនិយោ សរុបចំនួន៨២០.៧២២,៤៩លានរៀល៕

























