FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ បន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដូចភ្លៀងរលឹម ដល់អ្នកបើកបរសម្តៅកាត់បន្ថគ្រោះថ្នាក់ និងពង្រឹងស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍

26-10-2025 10:20

(ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឧត្តសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានចាត់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបន្តរឹតបន្តឹង អប់រំ ផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លុវគោកដល់បងប្អូន អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដើម្បីសំដៅកាត់បន្ថគ្រោះថ្នាក់ ខណៈគ្រោះថ្នាក់ចរាចរណ៍ និងការមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅតែមាន។

សកម្មភាពធ្វើឡើងដូចភ្លៀងរលឹមនេះ តែងតែចុះអនុត្តនៅគោលដៅសំខានៗក្នុងក្រុងព្រះសីហនុ ជាពិសេសនោះគឺតាមបណ្តោយឆ្នេរសមុទ្រ ដែលជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តដើម្បីធានាបាននៅសុខសុវត្ថិភាពខ្ពស់ ពោលនៅបណ្តោយឆ្នេរចាប់ពីចំណុចបន្ទប់ទឹកទី១ឆ្នេរអូឈើទាល ដល់ចុងឆ្នេរអូរត្រេះនោះ គឺថ្នាក់ដឹកនាំខេត្ត និងជំនាញបានសម្រេចដាក់ប្រើប្រាស់ជាផ្លូវឯកទិសពីពេលកន្លងមក ក្នុងន័យនេះធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមានបងប្អូនអ្នកបើកបរមួយចំនួនក៏បានចូលរួមគោរពច្បាប់បានល្អ រីឯមួយចំនួនទៀតនោះក៏នៅតែបើកបរមិនគោរពច្បាប់បានត្រឹមត្រូវ ទន្ទឹមហ្នឹងនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកល្បាតចល័តតាមបណ្ដោយផ្លូវឆ្នេរអូរឈើទាល (ផ្លូវឯកទិស) ដើម្បី អប់រំណែនាំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកធានាបាននូវសុវត្ថិភាពខ្ពស់កុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងពង្រឹងស្មារតីចូលរួមគោរពច្បាប់ឱ្យបានកាន់តែប្រសើរ។

លោក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានអំពាវនាវទៅដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទសូមមេត្តាគិតពីសុវត្ថិភាព កុំបើកបរ បញ្ច្រាស់ទិស ចរាចរណ៍ ដើម្បីជៀសផុតករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុជាយថាហេតុ និងកុំឱ្យមានការកកស្ទះចរាចរណ៍ ប្រហែស១វិនាទី អាចធ្វើឱ្យអ្នកបាត់បង់ជីវិតពិការភាព និងបាត់បង់ទ្រព្យសម្បត្តិជាដើម៕