FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ៖ មន្រ្តីមន្ទីរដែនដី បានបំពេញតួនាទីភារកិច្ចបានល្អ ចូលរួមកែទម្រង់វិស័យដីធ្លី និងផ្តល់សេវាជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ

26-10-2025 10:17

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះមន្រ្តី នៃមន្ទីរដែនដី ដោយក្នុងរយពេលមួយឆ្នាំមកនេះមន្ទីរបានបំពេញតួនាទីភារកិច្ចបានល្អ និងបានចូលរួមក្នុងការកែទម្រង់វិស័យដីធ្លី ដោយផ្តល់ភាពស្របច្បាប់នូវឯកសារក្នុងការចាត់ចែងប្រើប្រាស់តាមផ្លូវច្បាប់ និងការកាត់បន្ថយលើកកម្ពស់ដីធ្លី អចលនទ្រព្យនៅខេត្តព្រះសីហនុ។

លើកឡើងដូច្នេះនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសលោក ម៉ាង ស៊ីណេត, លោក សុខ គាង និងលោក លោក បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូប
នីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នៅសាលប្រជុំទិព្ធសូដាច័ន្ទ ក្រុងព្រះសីហនុ។

អភិបាលខេត្តបានមានប្រសាសន៍ថាចំពោះសកម្មភាពការងារវាស់វែងដីធ្លីបានលើកតម្លៃក្នុងការចូលរួមលើកកម្ពស់
សេដ្ឋកិច្ចសង្គម ដែលការខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាក្រសួងដែនដីបានចូលរួមយ៉ាងសកម្មទើបយើងអាច ឈានឆ្ពោះទៅកាន់ភាពប្រសើរឡើងនៅក្នុងមូលដ្ឋាន ទាំងអស់នេះអាចធ្វើឱ្យការកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងខេត្តព្រះសីហនុ។ ត្រូវបន្តពង្រឹងពង្រីកការផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាកចេញនូវគោលនយោបាយ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)ដែលជាមូលដ្ឋានគ្រឹះឈានទៅដល់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក បែន រ័ត្ន តំណាងឱ្យលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានមើលឃើញនៅសកម្មភាពក្នុងការខិតខំប្រឹងប្រែងចុះវាស់វែងដីធ្លី ព្រមទាំងចែកបណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រោះឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងការចុះវាស់វែង និងចេញបណ្ណនាពេលកន្លងមក អ្វីដែលបញ្ហាប្រឈមដោយយើងត្រូវដោះស្រាយ និងពាំនាំយកទៅដាក់បញ្ចូលក្នុងសន្និបាតរបស់ក្រសួងរៀបចំដែនដី ហើយត្រូវព្យាករណ៍នូវគុណសម្បត្តិ និងស្នាដៃរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីខេត្តដែលបានបំពេញការងារចុះវាស់វែងដីធ្លីទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះផងដែរ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលបម្រើប្រជាពលរដ្ឋឱ្យមានលំនឹងជីវភាពក្នុងការបម្រើសេវាគាប់ចិត្ត ដែលមានប្រជាពលរដ្ឋចូលរួមទទួលបានសមិទ្ធផលបន្តបន្តាប់ ហើយសូមគុណ លោកប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ ក្នុងការដឹកនាំគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះទិសដៅដែលបានអនុវត្ត និងបន្តដំណើរបម្រើលើកកម្ពស់គោលនយោបាយបញ្ជកោណតំណាក់កាលទី១ នៃរដ្ឋសភាទទួលបានជោគជ័យបន្ថែមទៀត៕