FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌសែនសុខ ប្រគល់ជនសង្ស័យ២នាក់ និងម៉ូតូ២គ្រឿង ជូននគរបាលស្រុកពញញាឮ យកទៅចាត់ការតាមច្បាប់

25-10-2025 15:42

(ភ្នំពេញ)៖ នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលលួចម៉ូតូ១គ្រឿង ពីស្រុកពញាឮ ខេត្តកណ្តាល ហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នគរបាលខណ្ឌសែនសុខ ក៏បានប្រគល់ជនសង្ស័យទាំង២នាក់ និងម៉ូតូ២គ្រឿង ជូននគរបាលស្រុកពញញាឮ ខេត្តកណ្តាល យកទៅចាត់ការតាមច្បាប់។

ពីដំបូងឡើយសមត្ថកិច្ចថា ជនសង្ស័យទាំង២នាក់ បានលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅម្តុំសាលាលេខ៥​ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ តែក្រោយការសួរនាំ ទើបពួកគេសារភាពថា បានលួចម៉ូតូពីពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យទំាង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ យ៉េន ហេងលី អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល (លូប្រាំ) ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
*ទី២៖ ឈ្មោះ ម៉ែន ពិសាល អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់មិត្តភាព ខណ្ឌ៧មករា។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០១៖៣០នាទីយប់រំលងអាធ្រាត្រ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ បានល្បាតក្នុងមូលដ្ឋាន តាមបណ្តោយផ្លូវបេតុងក្នុងភូមិសែនសុខ២ ពេលនោះស្រាប់តែបានឃើញជនសង្ស័យឈ្មោះ យ៉េន ហេងលី កំពុងជិះម៉ូតូម៉ាកនិច ពណ៌ស ស៊េរី២០២០ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 ធាក់រុញសណ្តោងជនសង្ស័យឈ្មោះ ម៉ែន ពិសាល ដែលជិះលើម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-7711។

ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅឲ្យសួរនាំ និងបានត្រួតពិនិត្យរកឃើញដែកកែច្នៃចុងស្រួច ចំនួន០១ (សម្រាប់ចាក់បំបែកគ្រាប់សោកម៉ូតូ) និងសោទីបលេខ៨ ចំនួ០១ នៅក្នុងកាបូបស្ពាយចំហៀង របស់ឈ្មោះ យ៉េន ហេងលី ស្ពាយជាប់ខ្លួន និងសម្ភារផ្សេងមួយចំនួនទៀត។ បន្ទាប់មក សមត្ថកិច្ចក៏ឃាត់ខ្លួនពួកគេទាំង២នាក់ រួមទាំងវត្ថុតាង ម៉ូតូ០២គ្រឿង និងសម្ភារវត្ថុតាងយកមកសាកសួរ។

ជនសង្ស័យឈ្មោះ យ៉េង ហេងលី និងឈ្មោះ ម៉ែន ពិសាល បានសារភាពថា កាលយប់អាធ្រាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពួកគេបានលួចយកយកម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-7711 នៅម្តុំសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។

លុះបន្ទាប់មកសមត្ថកិច្ច បានបង្ហោះព័ត៌មានឲ្យប្រជាពលរដ្ឋណាបានបាត់ម៉ូតូនៅម្តុំសាលាលេខ៥ សូមទាក់ទងសមត្ថកិច្ចខណ្ឌសែនសុខ។ បន្ទាប់មកនគរបាលស្រុកពញាឮ បានឃើញការបង្ហោះព័ត៌មានខាងលើ ក៏បានទំនាក់ទំនងនគរបាលខណ្ឌសែនសុខ និងបានប្រមូលព័ត៌មានទើបដឹងថា ម៉ូតូម៉ាកលើម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-7711 ត្រូវបានជនសង្ស័យលួចនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលជនរងគ្រោះបានទុកម៉ូតូនៅក្រោមផ្ទះមិនដកសោចេញ។

ក្រោយលួចបានហើយ ជនល្មើស ម៉ែន ពិសាល បានបណ្តើរគេចខ្លួនមកដល់ផ្លូវជាតិលេខ៥ ម្តុំស្ពានព្រែកក្តាម រួចក៏បានទាក់ទងហៅបក្ខពួក យ៉េន ហេងលី មកធាក់រុញធ្វើដំណើររហូតដល់ផ្លូវបេតុង ក្នុងភូមិសែនុសខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក៏ជួបសមត្ថកិច្ចល្បាតហៅឈប់សួរនាំ និងបានពិនិត្យរកឃើញឧបករណ៍ និងសម្ភារមួយចំនួន។

ជនសង្ស័យទាំងពីរ ត្រូវបាននគរបាលខណ្ឌសែនសុខ ផ្តល់ព័ត៌មានទៅសមត្ថកិច្ចស្រុកពញាឮ ខេត្តកណ្តាល ឡើងមកមកទទួល ក្រោមការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​៕