រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដង្ហែអង្គកឋិនទានមហាសាមគ្គី ឆ្ពោះទៅកាន់វត្តព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល
25-10-2025 14:56
(កណ្តាល)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានដង្ហែអង្គកឋិនទានមហាសាមគ្គី ពីទីស្ដីការក្រសួង ឆ្ពោះទៅកាន់វត្តព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសជាកិច្ចបង្ហើយបុណ្យ និងបវារណាបច្ច័យ មួយចំនួនប្រគេនដល់វត្ត ចំនួន៥៥វត្ត នៅក្នុងស្រុកស្អាង និងកោះធំផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ នារសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានប្រារព្ធធ្វើបុណ្យកឋិនទានមហាសាមគ្គីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕




















