FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យការងារគម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង

24-10-2025 17:33

(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ រដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ (China-Cambodia Government Team for Safeguarding Angkor) ជាមួយលោក លោក Li XiangDong អគ្គនាយករង នៃស្ថាប័នបណ្ឌិតសភា បេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage) ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។

បន្ទាប់មក លោកអគ្គនាយក ក៏បានអញ្ជើញចុះពិនិត្យការងារ កំពុងអនុវត្តនៅការដ្ឋានដោយផ្ទាល់ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ ដើម្បីឱ្យការងារនេះ ដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់៕