FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកបូរីជលសា ដឹកនាំមន្រ្តី និងកម្លាំងសមត្ថកិច្ចស្រុក ចុះច្រកបាវខ្សាច់ទប់ទឹកកុំឲ្យលិចផ្លូវ

24-10-2025 13:27

(តាកែវ)៖ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះច្រកបាវខ្សាច់ទប់ផ្លូវ (ហូរច្រោះបាក់ផ្លូវ) ដោយសារទឹកជំនន់ នៅគល់ស្ពានឡទឹកត្រី និងគល់ស្ពានព្រែកក្រូច ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ។

នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានជូនដំណឹងរបស់រដ្ឋបាលស្រុក ស្ដីពីការផ្អាកធ្វើដំណើរជាបណ្ដោះអាសន្ន ចំពោះរថយន្តធុនធំ និងធុនធ្ងន់ ព្រោះស្ថានភាពផ្លូវនិងស្ពាន កំពុងជួបប្រទះគ្រោះទឹកជំនន់នៅផ្នែកខ្លះ។

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានថ្លែងឲ្យដឹងថា ផ្លូវពីកំពង់អំពិលទៅដល់សាលាស្រុកបូរីជលសា គឺជាគម្រោងសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទកំពុងរងផលប៉ះពាល់តិចតួចដោយសារទឹកជំនន់ ក៏ប៉ុន្តែលោកមិនបានប្រាប់ពីគម្រោងជួសជុលយ៉ាងណានោះទេ។

សូមបញ្ជាក់ថា ផ្លូវពីកំពង់អំពិលរហូតដល់សាលាស្រុកបូរីជលសា គឺជាគម្រោងសាងសង់របស់មន្ទីរជនបទខេត្តតាកែវ និងផ្លូវពីសាលាស្រុកបូរីជលសាររហូតដល់ព្រំដែនវៀតណាមជាគម្រោងសាងសង់ របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំសាងសង់ដោយលោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕