FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម៖ សំណង់អគារថ្មី រដ្ឋបាលខេត្តកំពង់ចាម សាងសង់បាន៧៥ភាគរយហើយ និងគ្រោងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៦

22-10-2025 14:25

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារនោះ អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សំណង់អគារថ្មីរបស់រដ្ឋបាលខេត្តកំពង់ចាមនេះ គឺមានទំហំ ៣,៥០០ម៉ែត្រការ៉េ កម្ពស់៣ជាន់។ បច្ចុប្បន្នសំណង់នេះ សាងសង់សម្រេចលទ្ធផលបាន៧៥% ហើយសំណង់នេះដែលគ្រោងសាងសង់បញ្ចប់ជាស្ថាពរនៅក្នុងខែមីនា ឆ្នាំ២០២៦ខាងមុខនេះ៕