ដើមត្នោតច្រើនដើម និងមានអាយុកាលចូលរាប់សិបឆ្នាំ ជួយលម្អសម្រស់ប្រាសាទអង្គរវត្ត
21-10-2025 11:37
(សៀមរាប)៖ ដើមត្នោតច្រើនដើម និងមានអាយុកាលចូលរាប់សិបឆ្នាំ បានឈរបង្អួតសម្រស់យ៉ាងទាក់ទាញ ដែលជួយលម្អសម្រស់ប្រាសាទអង្គរវត្ត ឱ្យកាន់តែស្រស់ស្អាតលើសដើម។
ក្រៅពីប្រាសាទអង្គរ ដើមត្នោតជាច្រើនទៀត ដូចជានៅត្រពាំងសេស ត្រូវបានអាជ្ញាធរជាតិអប្សរាថែរក្សា និងអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះ អាស្រ័យផលផងដែរ។
ត្នោតជារុក្ខជាតិតំណាងជាតិមួយ និងផ្តល់អត្ថប្រយោជន៍ច្រើនលើសលុបដល់ពលរដ្ឋខ្មែរ គឺរាប់ចាប់ពីគល់ដល់ចុង៕













