ឯកឧត្តម ឈៀង យ៉ាណារ៉ា ថ្លែងអំណរព្រះគុណ និងអំណរគុណ ចំពោះការអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ របស់លោកជំទាវ ឈិន រ៉ែម
20-10-2025 09:22
(ភ្នំពេញ)៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញលិខិតថ្លែងអំណរព្រះគុណ និងអំណរគុណ ដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបាន និមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ របស់ លោកជំទាវ ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវជាឧត្តមភរិយារបស់ឯកឧត្តម។
ឯកឧត្តម ឈៀង យ៉ាណារ៉ា បានសរសេរបញ្ជាក់ថា «ខ្ញុំព្រះករុណា ខ្ញុំ ឈៀង យ៉ាណារ៉ា និងក្រុមគ្រួសារនៃសព លោកជំទាវ ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមគោរពថ្លែងអំណរព្រះតេជព្រះគុណ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមគោរព អរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបាន និមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ របស់ លោកជំទាវ ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវជាឧត្តមភរិយា ម្តាយបង្កើត ម្តាយក្មេក និងជីដូនរបស់ យើងខ្ញុំទាំងអស់គ្នា ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០ នាទីព្រឹក ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ»។
ការនិមន្ត និងអញ្ជើញចូលរួមរបស់ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដល់ក្រុមគ្រួសាររបស់យើងខ្ញុំ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ និងក្រុមគ្រួសារនៃសព លោកជំទាវ ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមលើហត្ថប្រគេនពរព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ និងសូមប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


