Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅឃុំឆ្នាល់មាន់ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ

17-10-2025 21:08

(បាត់ដំបង)៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ ដឹកនាំដោយ លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បាននាំយកអំណោយរបស់អនុសាខាស្រុក ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយដោយខ្យល់កន្រ្តាក់ ចំនួន១គ្រួសារ ឈ្មោះ ម៉ៅ បូ អាយុ៥០ឆ្នាំ នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក ញឹក សារ៉ែន បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យ
សម្បត្តិ ពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះ ការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូន ដែលនេះជាគ្រោះមហន្ត
រាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកប្រធានអនុសាខាបានបន្តទៀតថា ជានិច្ចកាលសម្តេ
ចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិ។

លោក ម៉ៅ បូ ជាគ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសុខ លូ ប្រធានគណៈកម្មាធិការ
សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងក្រុមកាងាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ជាពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលអនុសាខាស្រុកផ្តល់ជួនគ្រួសារនីមួយៗទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ប្រេងកូឡា ១ប្រអប់ និងថវិកាចំនួន៨ ម៉ឺនរៀលផងដែរ៕