Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ដឹកនាំសមាជិកសមាគមនារី ចូលរួមបច្ច័យបុណ្យកឋិនទានសាមគ្គី នៅវត្តជ័យគិរី

17-10-2025 21:06

(កំពង់ចាម)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម បានដឹកនាំសមាជិក ចូលរួមវេប្រគេងបច្ច័យ បុណ្យកឋិនទានសាមគ្គី សម្រាប់ទុកកសាងវត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម។

លោកស្រី ញូង ចរិយា បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ សមាគមនារី ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ ដែលការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមាវត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ដើម្បីបន្ត កសាងកុដិ និងសមិទ្ធផលនានានៅក្នុងទីអារាមនេះ៕