Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស្រី ចន្ធូ និងភរិយា ស្នើសុំបញ្ជាក់ទៅកាន់ក្រុមហ៊ុន «៧អិនជី គ្រុប» ពាក់ព័ន្ធនឹងការកិបកេងប្រាក់អំឡុងឆ្នាំ២០០៦-២០១១ ឲ្យបានមុនថ្ងៃទី២០ ខែតុលា

17-10-2025 13:15

(ភ្នំពេញ)៖ លោក ស្រី ចន្ធូ និងលោកស្រី ឡុង នាងវចនា បានចេញលិខិតស្នើសុំបញ្ជាក់ទៅកាន់ក្រុមហ៊ុន «៧អិនជី គ្រុប» ពាក់ព័ន្ធនឹងការកិបកេងប្រាក់អំឡុងឆ្នាំ២០០៦-២០១១ ឲ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។

នៅក្នុងលិខិតរប​ស់ខ្លួនលោក ស្រី ចន្ធូ និងភរិយា បានបញ្ជាក់ថា ការចោទប្រកាន់នេះ គឺគ្រាន់តែជាលេសរបស់ក្រុមហ៊ុន7NG ដើម្បីធ្វើស៊ីដីចំនួន ៦៩ក្បាលដី ដែលជាដីកម្មសិទ្ធិឯកជនស្របច្បាប់ (មានប្លង់រឹងទាំងអស់) របស់យើងខ្ញុំ ដែលមានទីតាំងនៅអរិយក្សត្រតែប៉ុណ្ណោះ (បញ្ជាក់៖ ដីទាំង៦៩ក្បាលដីនេះ មិនមែនជាទ្រព្យរបស់ក្រុមហ៊ុន7NGឡើយ)។ យើងខ្ញុំពុំមានការពាក់ព័ន្ធនឹងក្រុមហ៊ុន7NG ចាប់ពីឆ្នាំ២០១១ ដែលខ្ញំបាទបានចាកចេញពីក្រុមហ៊ុន 7NG មានរយ:ពេល១៤ឆ្នាំកន្លងមកហើយសួរថា

*ទី១៖ ក្រុមហ៊ុន ៧អិនជីគ្រុបថ្មី បានចោទយើងខ្ញុំកិបកេងប្រាក់ ចុះហេតុអ្វីបានជាមិនប្ដឹងទាមទារប្រាក់? តែបែរជាប្តឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លី ផ្ទះផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិឯកជនស្របច្បាប់ (ប្លង់រឹង) របស់យើងខ្ញុំទៅវិញ?

*ទី២៖ ចុះដីរបស់ក្រុមហ៊ុន7NG នៅសល់រាប់ពាន់ហិកតា ម្តេចបានជាមិនលក់យកប្រាក់ធ្វើហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួន?

ទី៣៖ ទឹកប្រាក់ដែលអតិថិជនបានបង់ឲ្យក្រុមហ៊ុន7NG តើក្រុមហ៊ុនយកប្រាក់ទៅណា? ម្តេចមិនព្រមយកប្រាក់ទាំងអស់នោះអភិវឧ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួនទៅវិញ?

*ទី៤៖ នរណាជាអ្នកកិបកេងឲ្យពិតប្រាកដ ចំពោះភាគហ៊ុនរបស់លោក ៥៥%របស់ខ្ញុំបាទ ស្រី ចន្ធូ សរុប ៧៧១៤ហិកតាអំឡុងឆ្នាំ២០០៦-២០១១ និងប្រាក់ដែលបានលក់ដីការិយាល័យក្រុមហ៊ុន7NGក្រុងភ្នំពេញ សរុបចំនួន USD១២០,០០០,០០០លាន តើក្រុមហ៊ុន7NGយកប្រាក់ទៅណា?

ខាងក្រោមនេះ ជាលិខិតស្នើសុំបញ្ជាក់ ដែលមានខ្លឹមសារទាំងស្រុង៖