Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហគមន៍ជនជាតិដើមភាគតិច «គ្រឹង» ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី

17-10-2025 12:16

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច «គ្រឹង» ក្បាលដីលេខ ០៩៨ មានទំហំ ១៥.៩៦១៣ហិកតា ស្ថិតនៅភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ៕