Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ សហការរៀបចំកម្មវិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ «សិល្បៈជាជ្រុងមួយនៃទេសចរណ៍» និង «ទេសចរណ៍សម័យបច្ចេកវិទ្យា»

16-10-2025 20:47

(ភ្នំពេញ)៖ កម្មវិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ «សិល្បៈជាជ្រុងមួយនៃទេសចរណ៍» និង «ទេសចរណ៍សម័យបច្ចេកវិទ្យា» នឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០ ដល់ម៉ោង២០:០០នាទី នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។

កម្មវិធីនេះមានការគាំទ្រដោយក្រសួងទេសចរណ៍ និងត្រូវបានផ្តួចផ្តើមរៀបចំឡើង ក្នុងគោលបំណងចូលរួមយុទ្ធនាការជំរុញផ្សព្វផ្សា យសក្តានុពលទេសចរណ៍កម្ពុជា ក្នុងរដូវកាលគ្រប់រដូវកាល ក៏ដូចជារដូវកាលបៃតង ទៅកាន់ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិយ៉ាងបានទូលំទូលាយ។

លើសពីនេះ ចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យចេះសេ្នហាជាតិ ស្រឡាញ់មាតុភូមិ អភិរក្សអភិវឌ្ឍសិល្បៈវប្បធម៌ សម្បត្តិធម្មជាតិ ជាពិសេសលើកកម្ពស់កិត្យានុភាពជាតិ និងបង្ហាញទៅកាន់ពិភពលោកថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព (Cambodia Safe) ផ្ដល់នូវភាពកក់ក្ដៅ។

សកម្មភាពសំខាន់ៗកម្មវិធីជជែកលើវិថីទេសចរណ៍៖
*ការសម្តែងទស្សនីយភាពសិល្បៈដោយក្រុមតន្ត្រីយុវជនអង្គរ Angkor Youth Orchestra
*កិច្ចពិភាក្សាជាមួយវាគ្មិនកិត្តិយស អំពីបទពិសោធន៍ចំពោះវិស័យទេសចរណ៍
*ការច្រៀងចម្រៀងជាតិលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ៕