Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២គោលដៅ! ជនភៀសសឹកខេត្តព្រះវិហារ ២,២៦០គ្រួសារ បន្តទទួលម្ហូបប្រចាំថ្ងៃចំនួន ២ពេល ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

16-10-2025 19:26

(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធ បានបន្តរៀបចំចម្អិនម្ហូបអាហារប្រចាំថ្ងៃចំនួន ២ពេលដល់ជនភៀសសឹកនៅជំរំមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន និងវត្តកំពង់សង្កែ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមបណ្តាញសង្គម «យុវជនបូជាការពារយុត្តិធម៌» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅ សរុបចំនួន ២,២៦០គ្រួសារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨១៨គ្រួសារ ស្មើ ៦,២៥៧នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៤៤២គ្រួសារ ស្មើ ១,២៤៨នាក់ សរុបចំនួន ២,២៦០គ្រួសារ ស្មើ ៧,៥០៥នាក់។

បើតាមផេកយុវជនបូជាការពារយុត្តិធម៌ បេសកកម្មនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហ័ពន្ធយុវជនបូជាការពារយុត្តិធម៌ ជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕