Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វគ្គសិក្សាអំពី «របៀបរាយការណ៍របស់អ្នកព័ត៌មាន និងគន្លឹះក្នុងការនិយាយជាសាធារណៈ» របស់ Fresh News នឹងចូលរៀន នៅថ្ងៃទី០៨ ខែវិច្ឆិកា

16-10-2025 17:21

(ភ្នំពេញ)៖ «របៀបរាយការណ៍របស់អ្នកព័ត៌មាន និងគន្លឹះក្នុងការនិយាយជាសាធារណៈ» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន ​Fresh News (FTC) នឹងចូលរៀន នៅថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង៣:០០រសៀល ដល់ម៉ោង ៥៖០០ល្ងាច។

វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោកបណ្ឌិត ប្រាក់ សម្ជស្ស ដែលលោកមានជំនាញខាង MC និងសម្ភាសន៍ រយៈពេលជាង២០ឆ្នាំ និងឆ្លងកាត់បទពិសោធន៍ជាមួយទូរទស្សន៍ល្បីៗជាច្រើន។

លោកបណ្ឌិត ប្រាក់ សម្ជស្ស ដែលជាគ្រូបង្គោលលើថ្នាក់បណ្ដុះបណ្ដាលនេះបានលើកឡើងថា នៅក្នុងវគ្គសិក្សានេះ សិក្ខាកាមនឹងអាចយល់ដឹងអំពីខ្លឹមសារគន្លឹះ លើជំនាញនិយាយជាសាធារណៈ និងរាយការណ៍ព័ត៌មានដោយក្នុងនោះមានដូចជា៖ ទី១៖ ត្រូវដឹងថាប្រភេទក្រុមមនុស្សដែលយើងនិយាយទៅកាន់នោះជានរណា? គេចង់បានអ្វីពីការនិយាយនោះ?, ទី២៖ ត្រូវចេះប្រើប្រាស់វោហារសាស្រ្ត និងវចីកោសល្យ ដើម្បីធ្វើឱ្យមានភាពទាក់ទាញដល់អ្នកស្តាប់ ព្រោះថា អ្នកស្តាប់សំខាន់ជាង អ្នកនិយាយ ដូច្នេះអ្នកនិយាយជាសាធារណៈត្រូវដឹងចិត្តអ្នកស្តាប់, ទី៣៖ ត្រូវនិយាយឱ្យច្បាស់ៗ កុំញាប់ពេក កុំរង្វើលពេក ល្មមស្តាប់បាន មិនស្រែកពេក ហើយក៏មិនមានសំឡេងស្រាលពេកដែរ ដោយផ្តោតទៅលើប្រធានបទដែលខ្លួនត្រូវនិយាយ មិនត្រូវនិយាយតាមអារម្មណ៍របស់ខ្លួន ដោយមិនឱ្យវែងពេក ឬខ្លីពេកនោះទេជាដើម។

វគ្គសិក្សាពិសេសនេះ ក៏នឹងហ្វឹកហាត់អំពីវិធីយកឈ្នះលើភាពភ័យខ្លាច, ការត្រៀមលក្ខណៈសម្រាប់ការនិយាយជាសាធារណៈ, តិចនិកមួយចំនួនក្នុងការនិយាយជាសាធារណៈ និងរបៀបរាយការណ៍របស់អ្នកព័ត៌មានផងដែរ។
វគ្គសិក្សាខាងលើ គឺជាជំនាញថ្មីមួយបន្ថែមលើជំនាញមួយចំនួន ដែល FTC កំពុងបើកវគ្គបណ្តុះបណ្តាលនាពេលបច្ចុប្បន្ន ដោយក្នុងនោះរួមមាន៖ មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការសរសេរដំណឹងក្តៅ, ការសរសេរ និងផលិតបទយកការណ៍, ការសរសេរ និងផលិតព័ត៌មានស៊ើបអង្កេត, ការសរសេរបទវិភាគ និងវិចារណកថា, ការសរសេរ និងផលិតព័ត៌មានសេដ្ឋកិច្ច និងជំនួញ វគ្គ MC និងតិចនិចសម្ភាសន៍ រួមទាំង ជំនាញថតរូបជាដើម។

សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះសូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp 012 876 948
Telegram: https://t.me/rinmanikafn