Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ចាន ឡុញ

16-10-2025 16:46

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អមដំណើរដោយឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ចាន ឡុញ ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

មរណភាពរបស់ មហាឧបាសិកា ចាន ឡុញ គឺជាការបាត់បង់យ៉ាងធំធេងនូវម្ដាយ ម្ដាយក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ រហូតក្លាយជាធនធានមនុស្សដែលបាន និងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំជាពន់ពេកនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខ ដោយក្ដីស្រណោះ និងអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ចាន ឡុញ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕