Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»​ គម្រប់ខួប១៣ឆ្នាំ

15-10-2025 14:26

(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត រួមមាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ប្រធានក្រុមប្រឹក្សាខេត្ត, ស្ថាប័នតុលាការសាលាដំបូងខេត្ត, មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ព្រះសង្ឃ, និងសិស្សានុសិស្ស អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះអង្គ ដែលបានប្រារព្ធធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង។

ការប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ខាងលើនេះ គឺដើម្បីថ្វាយព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយសូមឱ្យស្ដេចយា ងសោយសុខក្នុងឋានព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកជូនផងដែរថា ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តឹក ឆ្នាំចចត្វាស័កព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទីវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ច ត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរម្យមច្ឆាមរណៈនាម «ព្រះបរមរតនកោតដ្ឋ»