Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារសំខាន់នៃការសិក្សាអំពី «ការសរសេរអត្ថបទស៊ីជម្រៅ»

15-10-2025 13:35

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ បានពន្យល់អំពីសារសំខាន់ នៃការសរសេរអត្ថបទស៊ីជម្រៅ។ អត្ថបទស៊ីជម្រៅ ដែលមានជាទស្សនៈ ឬអត្ថបទវិភាគ មានតួនាទីសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹង និងការយល់ឃើញស៊ីជម្រៅជាងការផ្តល់ព័ត៌មានធម្មតា។ អត្ថប្រយោជន៍សំខាន់ៗនៃអត្ថបទស៊ីជម្រៅ មានដូចជា បង្កើនការយល់ដឹងជ្រៅលើបញ្ហាណាមួយ, ជួយអភិវឌ្ឍការគិតវិភាគដល់អ្នកអាន, ផ្តល់ព័ត៌មានដែលពេញលេញ និងអាចទុកចិត្តបាន, បង្កើនចំណេះដឹងទូលំទូលាយ, ជួយជំរុញការពិភាក្សាក្នុងសង្គម និងការយល់ដឹងជាសាធារណៈជាដើម។ បើសិនជាលោកអ្នកចង់ចុះឈ្មោះចូលរៀន ក្នុងវគ្គសិក្សាអំពី «ការសរសេរអត្ថបទស៊ីជម្រៅ» សូមទំនាក់ទំនង៖ * លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC Tel / CoolApp 089 960 090 Telegram: https://t.me/pichbunsay * កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC Tel/ CoolApp 092 322 334 Telegram: https://t.me/Raksmey_FN * កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC Tel/ CoolApp 012 876 948 Telegram: https://t.me/rinmanikafn ខាងក្រោមនេះជា ពន្យល់របស់ លោក ម៉ារ យ៉ារិទ្ធិ អំពីសារសំខាន់នៃការសិក្សាអំពី «ការសរសេរអត្ថបទស៊ីជម្រៅ»៖