Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួបសោយទិវង្គត១៣ព្រះវស្សា

15-10-2025 11:51

(សៀមរាប)៖ លោក គឹម សុធិន អគ្គនាយករងតំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ នៃអាជ្ញាធរជាតិអប្សរា ចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់១៣ព្រះវស្សា នៃការយាងសោយព្រះទិវង្គត របស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ឆ្នាំ២០១២ - ១៥ តុលា ឆ្នាំ២០២៥) នាថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

អាជ្ញាធរជាតិអប្សរា ចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេង របស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា ក៏ដូចជាព្រះរាជកិច្ចដាក់បញ្ចូលតំបន់អង្គរជាបេតិកភណ្ឌពិភពលោករហូតដល់សព្វថ្ងៃនេះ៕