នារីកូរ៉េម្នាក់ដែលរស់នៅ និងបើកហាងកាហ្វេនៅកម្ពុជា បានចេញវីដេអូអះអាងថា នៅកម្ពុជាមនុស្សរស់នៅពោរពេញដោយភាពកក់ក្តៅ ស្នាមញញឹម មិនដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនទេ
15-10-2025 09:48
(ភ្នំពេញ)៖ នារីកូរ៉េម្នាក់ឈ្មោះ «ហូអ៉ីន» ដែលបានរស់នៅកម្ពុជា១៣ឆ្នាំ និងបានបើកហាងកាហ្វេនៅកម្ពុជា បានចេញវីដេអូលើកឡើងថា អ្វីដែលនាងបានឃើញ និងជួបផ្ទាល់នៅប្រទេសកម្ពុជា គឺមិនដូចនឹងព័ត៌មានមួយចំនួនបានចុះផ្សាយឡើយ។
នាងបានកោតសរសើរដល់ប្រជាជនកម្ពុជា ដែលមានទឹកចិត្តល្អ និងមានមេត្តាករុណា និងពោរពេញដោយស្នាមញញឹម ហើយចេះយកអាសារគ្នាដោយទន់ភ្លន់ទៀតផង។ ប្រទេសកម្ពុជាមានសន្តិភាព ហើយមនុស្សដែលរស់នៅប្រទេសនេះពោរពេញដោយភាពកក់ក្តៅ ដូច្នេះនាងរីករាយនឹងរស់នៅកម្ពុជា ដោយចាត់ទុកដូចជាផ្ទះរបស់ខ្លួន៕
សូមទស្សនាវីដេអូទាំងស្រុងរបស់ស្រ្តីកូរ៉េខាងលើ៖