អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យដំណើរការរៀបចំ ទីតាំងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងបកស្រាយព័ត៌មានអំពីអង្គរ
14-10-2025 20:14
(សៀមរាប)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយអគ្គនាយករង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា ស្តីពី ដំណើរការរៀបចំទីតាំងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងបកស្រាយព័ត៌មានអំពីអង្គរ។
បន្ទាប់មកលោក បានអញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ ផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញ ដើម្បីឱ្យការងានេះ ដំណើរការដោយរលូនទទួលបានប្រសិទ្ធភាព៕