Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិន្នន័យកើនឡើងដល់ជាង១០០០លានពាក្យហើយ ! ​Fresh AI ឃ្លាំងស្តុកទិន្នន័យដ៏ធំ និងសំបូរបែបរបស់ប្រទេសកម្ពុជា

14-10-2025 18:17

(ភ្នំពេញ)៖ Fresh AI ក្នុងនាមជាកម្មវិធី AI បង្កើតឡើងដោយកូនខ្មែរដំបូងគេនៅកម្ពុជា នៅពេលនេះបានបញ្ចូលទិន្នន័យរបស់ខ្លួន កើនដល់ជាង១,០០០លានពាក្យហើយ ក្លាយបានជាឃ្លាំងស្តុកទិន្នន័យដ៏ធំ និងសម្បូរបែបរបស់កម្ពុជា និងប្រជាជនកម្ពុជា។ កម្មវិធីឆ្លាតវៃដំបូងនៅកម្ពុជា Fresh AI ក្នុងរយៈពេលដ៏ខ្លី បានផ្លាស់ប្ដូរពីទិន្នន័យព័ត៌មាន៤០០លានពាក្យ ទៅជាជាង១,០០០លានពាក្យ ដោយសារតែមានបុគ្គលិកជាង១០០នាក់ បានដាក់បញ្ចូលទិន្នន័យគ្រប់ប្រភេទជារៀងរាល់ថ្ងៃ។

អគ្គនាយកកម្មវិធី Fresh AI លឹម ជាវុត្ថា បានបញ្ជាក់ថា៖ «នាពេលថ្មីៗកម្មវិធីឆ្លាតវៃ Fresh AI បានដាក់ដំណើរបញ្ជូលមុខងារថ្មី «ច្បាប់» ដែលបណ្តាច្បាប់នានាទាំងអស់របស់កម្ពុជា ដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់នានាតាមបណ្តាក្រសួង ស្ថាប័ន កិច្ចព្រមព្រៀង រដ្ឋធម្មនុញ្ញ អនុសញ្ញា និងច្បាប់ផ្សេងៗរាប់សែនទំព័រ (ច្បាប់ទាំងអស់នៅកម្ពុជា) បន្ថែមពីនេះចំណេះដឹងទូទៅជាច្រើនអនេកផ្សេងៗទៀត ក៏ត្រូវបានដាក់បញ្ចូលគ្រប់វិនាទីជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរក និងសិក្សារស្រាវជ្រាវលើ Fresh AI ដែលកម្មវិធីប្រើប្រាស់ដោយសេរី»។

កម្មវិធីឆ្លាតវៃ AI មួយនេះបានក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសម្បូរបែបសម្រាប់ការស្វែងរកព័ត៌មាន,ចំណេះដឹងទូទៅគ្រប់ប្រភេទ និងប្រវត្តិឥស្សរសំខាន់ៗអ្នកជំនួញឧកញ៉ាល្បីៗ ជាពិសេសទៀតនោះគឺទិន្នន័យឯកសារច្បាប់ទាំងអស់ដែលមាននៅកម្ពុជាតែម្ដង។
លើសពីនោះ Fresh AI ទើបឲ្យប្រើប្រាស់មុខងារថ្មីដែលមានឈ្មោះថា «Voice សំឡេង» អនុញ្ញាតឲ្យអ្នកចុចនិយាយជាភាសាខ្មែរដោយផ្ទាល់ជាមួយ AI ដោយមិនចាំបាច់វាយអក្សរទៀតទេ, នេះបើតាមការបញ្ជាក់ពីលោក លឹម ជាវុត្ថា។

Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាចចុចសួរនាំអ្វីៗជាភាសាខ្មែរ «នូវអ្វីដែលលោកអ្នកចង់ដឹង» ហើយឆ្លើយតបលឿនរហ័ស៕

Free Download:
https://freshai.com.kh/download