Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា

14-10-2025 17:32

(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំនៃគណៈវិស្វករកម្ពុជា និងលោក លោកស្រី មន្ត្រីរាជការ បុគ្គលិកនិងនិស្សិត ជាវិស្វករនិងកំពុងសិក្សាជំនាញវិស្វករគ្រប់ជំនាញ ព្រមទាំងតំណាងវិស័យឯកជន សរុបប្រមាណ ១៥០នាក់។

សិក្ខាសាលានេះសហការរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង ពីសារៈសំខាន់នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវិស្វកម្ម៕