Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌព្រែកព្នៅ បន្តចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

14-10-2025 15:50

(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបន្តចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រឡាញ់ តាមរយៈការទិញចំណីអាហារ មានស៊ុប ប្រហិតសាច់គោ នំប៉័ង និងសម្លរ ពីប្រជាពលរដ្ឋលក់ក្នុងមូលដ្ឋានផ្ទាល់ និងចែកដល់ពួកគាត់ដែលរស់នៅទីនោះតែម្តង។

សកម្មភាពការចុះជួបប្រាស្រ័យរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នេះ លោកអភិបាលខណ្ឌ តែងតែធ្វើជារឿយៗ ដូចនារសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាដើម ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ពោលលោកអភិបាលតែងតែ ចុះផ្ទាល់ចែករំលែកនូវក្តីស្រឡាញ់ផ្តល់ភាពកក់ក្តៅ ផ្តល់ភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ក៏បានបង្ហាញក្តីគោរពស្រឡាញ់ ដោយភ្ជាប់នូវការថ្លែងអំណរគុណដល់លោកអភិបាល ដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់ជាបន្តបន្ទាប់៕