Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារចំនួន៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត កំពុងដំណើការសាងសង់យ៉ាងសស្រាក់សស្រាំ

14-10-2025 11:14

(កំពត)៖ អនុវត្តគោលការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ក្រោមដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ បានធ្វើឲ្យកម្លាំងអាវុធហត្ថខេត្ត ចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូល រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។

តាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឲ្យកងរាជអាវុធហត្ថខេត្តកំពត មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចបានយ៉ាងមានប្រសិទ្ធិភាព ចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។

ជាក់ស្តែងអគារចំនួន៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត កំពុងដំណើការសាងសង់យ៉ាងសស្រាក់សស្រាំរួមមាន៖

*ទី១៖ អគារសេនាធិការដ្ឋាន សាងសង់បានប្រមាណ ១៥ភាគរយ
*ទី២៖ អគារអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ សាងសង់បានប្រមាណ ៩០ភាគរយ
*ទី៣៖ អគារឃ្លាំងភស្តុភា និងសម្ភារបច្ចេកទេស សាងសង់បានប្រមាណ ៩៥ភាគរយ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕