FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្លាប់ខ្លួនមិនបានសម្រេច ដោយសារអាវុធហត្ថភ្នំពេញចុះឃាត់ទាន់!

05-10-2025 22:12

(ភ្នំពេញ)៖ មានហេតុការណ៍ ធ្វើអត្តឃាតមួយកើតឡើង នៅចំណុចក្លឹបហាត់ប្រាណយីហោ ELITE ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បង្កដោយបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាព យកកូនកាំបិតចុងស្រួចចាក់ខ្លួនឯងរបួស។

តែហេតុការណ៍នេះ មិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកម្លាំងអន្តរាមន៏ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការអន្តរាគមន៍ទាន់ពេលវេលា និងបញ្ជូនបុរសជនជាតិចិន ខាងលើមានឈ្មោះ CHN LIN JIE ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។