លោក ស៊ុន មេសា៖ វិស័យសំណង់ ជាវិស័យអាទិភាពសម្រាប់បងប្អូនពលករខ្មែរមកពីប្រទេសថៃ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ (Video inside)
04-10-2025 15:10
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យសំណង់ ជាវិស័យអាទិភាពសម្រាប់បងប្អូនពលករខ្មែរមកពីប្រទេសថៃ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fresh News, លោក ស៊ុន មេសា បានបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា ជាវិស័យអាទិភាពមួយខ្ពស់សម្រាប់បងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ ចំពោះប្រាក់ឈ្នួល បងប្អូនអាចមានជំនាញ អាចបានចន្លោះពី ២០ដុល្លារ ទៅ៣០ដុល្លារ ហើយប្រសិនបងប្អូនដែលមិនទាន់មានជំនាញ អាចសិក្សានៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ដោយឥតបង់ប្រាក់ថែមទៀត៕








