FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសង្ឃ និងបងប្អូនខ្មែរមានកំណើតខ្មែរក្រោម រីករាយពេលមានខ្មែរកំណើតខ្មែរក្រោម មានឱកាសធ្វើការនៅព្រឹទ្ធសភា

04-10-2025 08:12

(ភ្នំពេញ)៖ នៅពេលថ្មីៗនេះ ព្រះសង្ឃ និងបងប្អូនខ្មែរ មានកំណើតខ្មែរក្រោម បាននិមន្ត និងអញ្ជើញទៅលេងបន្ទប់ធ្វើការរបស់លោក សាន សាង នៅវិមានព្រឹទ្ធសភា។

ក្នុងចំណោមទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានតែលោក សាន សាង ទេ ដែលសម្តេចតេជោ បានរៀបចំកន្លែងអង្គុយធ្វើការជូននៅវិមានព្រឹទ្ធសភា។ នេះបង្ហាញថា សម្តេចតេជោផ្តល់តម្លៃ ផ្តល់កិត្តិយសជូនលោក សាន សាង ដែលជាខ្មែរមានកំណើតនៅខ្មែរក្រោម។

ខ្មែរក្រោមប្រៀបដូចជាគ្រួសារមួយដែក្រខ្សត់ ហើយកម្សត់ នៅពេលមានកូន ដែលបានរៀនសូត្រខ្ពស់មានការងារល្អធ្វើក៏ជួយលើកកិត្តិយសលើកតម្លៃគ្រួសារ។

ព្រះសង្ឃ និងបងប្អូនខ្មែរមានកំណើតខ្មែរក្រោម និមន្ត និងអញ្ជើញទៅលេងបន្ទប់ធ្វើការនៅវិមានព្រឹទ្ធសភា ដែលជាកន្លែងធ្វើការសម្រាប់ឥស្សរជន សម្រាប់បញ្ញាវន្ត បានបង្ហាញនូវក្តីត្រេកអររំភើបមិនអាចពិព័ណ៌នាបានឡើយសម្រាប់ទឹកព្រះទ័យ ទឹកចិត្តរបស់ព្រះសង្ឃ និងបងប្អូនខ្មែរមានកំណើតខ្មែរក្រោម ប្រៀបដូចគ្រួសារក្រីក្របានថ្កើងយសព្រោះក្តីប្រឹងប្រែងរបស់កូន។

លោក សាន សាង ក្រោយចាកចេញពីបក្សប្រឆាំង លោកបានធ្វើកិច្ចការច្រើនជួយដល់ខ្មែរមានកំណើតខ្មែរក្រោម ពោលគឺខ្មែរក្រោមមករស់នៅកម្ពុជា។ ជាពិសេសបានធ្វើឱ្យរលុបនូវអារម្មណ៍មួយដែលគេតែងគិត និងយល់ថា ខ្មែរក្រោម ជាមនុស្សប្រឆាំង។

ខ្មែរក្រោមជាខ្មែរដ៏កម្សត់ និងរងារណាស់ សូមបងប្អូនអាជ្ញាធរកម្ពុជា ជួយផ្តល់ភាពកក់ក្តៅដោយក្តីអាណិតអាសូរផង៕