FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមន្ត្រីសង្ឃផ្នែកអប់រំ និមន្តសម្តែងធម៌ទេសនា និងអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់ពលករ ពលការិនី សិស្ស និស្សិត និងពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង

02-10-2025 13:01

(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងព្រះមន្ត្រីសង្ឃផ្នែកអប់រំ និមន្តទៅចូលរួមកម្មវិធី សម្តែងធម៌ទេសនា និងអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់ពលករ ពលការិនី សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុននេះ តបតាមការនិមន្តព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ព្រះរាជាគណៈកិត្តិយស និងជាព្រះប្រធានសមាគមព្រះពុទ្ធសាសនាកម្ពុជាគូមី។

ព្រះមន្ត្រីសង្ឃផ្នែកអប់រំ មានសមាសភាពដូចខាងក្រោម៖

*១៖ ព្រះសិរីកោសល សុំ សុខា សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។

*២៖ ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះវិន័យធរគណរាជធានីភ្នំពេញ និងជាឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ។

*៣៖ ព្រះវិជ្ជាកោវិទ សាន ភារ៉េត សមាជិកថេរសភា និងជាឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ។

*៤៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ សមាជិកថេរសភា និងជាព្រះប្រធានអង្គការពុទ្ធសាសនាដើម្បីអប់រំនៅកម្ពុជា។

ព្រះមន្ត្រីសង្ឃផ្នែកអប់រំ ក៏នឹងនិមន្តទៅចូលរួមកម្មវិធី វេទិកាយុវជនសន្តិភាពផ្លូវចិត្ត លើកទី២ នៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីស្នាក់ការសមាគមវត្តខ្មែគូរមី នៅសាធារណរដ្ឋកូរ៉េផងដែរ៕