លោកស្រីបណ្ឌិត ជា សិរី ចូលរួមជាវាគ្មិនកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ស្ត្រីដ៏មានឥទ្ធិពល និងស្ត្រីដ៏សកម្ម» ដើម្បីចែករំលែកបទពិសោធន៍ទស្សនាទាន និងចក្ខុវិស័យ សំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី
01-10-2025 07:17
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ស្ត្រីដ៏មានឥទ្ធិពល និងស្ត្រីដ៏សកម្ម៖ ការឆ្លុះបញ្ចាំងពីតួនាទីរបស់ស្ត្រី ក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ» ដើម្បីរួមគ្នាចែករំលែកបទពិសោធន៍ទស្សនាទាន និងចក្ខុវិស័យ សំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី។
កម្មវិធីនេះរៀបចំឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា មានវត្តមានចូលរួមពីឥស្សរជនស្រ្តីឆ្នើមជាច្រើនរូប រួមមានលោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី Claudie Haignere អវកាសយានិក និងជាអ្នកវិទ្យាសាស្រ្តបារាំង, លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធិបុរសរងមហាវិទ្យាល័យវិស្វកម្មនៃ សកលវិទ្យាល័យខេមតិច និងអ្នកស្រី ហ៊ាង អូមួយ នាយិកាប្រតិបត្តិ ក្រុមហ៊ុន ADITI ដើម្បីចែករំលែកបទពិសោធន៍ទស្សនាទាន និងចក្ខុវិស័យ សំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី។
កិច្ចពិភាក្សាបានលើកឡើងពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាសារៈសំខាន់នៃ ការបង្កើតបរិយាកាសអំណោយផល ដល់ស្ត្រីឱ្យមានឱកាសបំពេញការងារ ក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យសំខាន់ៗនានា៕







