FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ រកឃើញគណនី Facebook ក្លែងក្លាយយករូបភាពរបស់យោធិនដែលគ្មានប្រភពយកមកផុសព្រមទាំងភ្ជាប់ QR Code ដែលមានឈ្មោះខុសៗគ្នា ក្នុងគោលបំណងឆបោក

28-09-2025 09:56

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពី គណនី ក្លែងក្លាយខាងលើដោយ ក្រុមការងារបានស្រាវជ្រាវ រកឃើញថាផេកទាំងពីរខាងលើបានយករូបភាពរបស់យោធិនដែលគ្មានប្រភពយកមកផុសព្រមទាំងភ្ជាប់ QR Code ដែលមានឈ្មោះខុសៗគ្នា ក្នុងគោលបំណងឆបោក។

ក្រសួងការពារជាតិ បានសន្និដ្ឋានថាគណនីខាងលើ ជាគណនី ក្លែងក្លាយ បោកប្រាស់ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយសុំការឧបត្ថម្ភ ក្នុងរូបភាពផ្សេងៗ។

ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ៕