គណៈប្រតិភូសភាអាមេរិក៣រូប បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា
27-09-2025 16:59
(កំពង់ឆ្នាំង)៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាព CMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូសភាសហរដ្ឋអាមេរិកចំនួន ៣រូបរួមមាន លោក Adam Smith លោក Michael Baumgar tner និងលោកស្រី Chrissy Houlahan អមដំណើរដោយតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រធានអង្គការ NPA ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាព កំចាត់មីន នៅកម្ពុជា ជាពិសេសសកម្ម ភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក ដំណើរទស្សកិច្ចនេះ រៀបចំដោយ ស្ថានទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA)។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះក៏បានចុះហត្ថ លេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិកគាំទ្រដល់សកម្មភា ពបោសសម្អាតមីនរបស់អង្គភាព CMAC តាមរ យៈអង្គការNPA ដែលមានទឹកប្រាក់សរុបចំនួន ៦០០,០ ០០ដុល្លារ សហរដ្ឋអាមេរិកសម្រាប់រយៈពេល៥ខែ ចាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មានកម្ពុជា (CMAC) បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះ និងការចុះហត្ថលេខាទទួលជំនួយចំនួន៦ ០០,០០០ដុល្លារនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត ជាពិសេសសមាជិកសភាទាំង៣រូប សុទ្ធតែជាសមាជិកគណៈកម្មការដែលមានឥទ្ធិពលដោយផ្ទាល់ក្នុងការអនុម័តថវិកាជំនួយនេះ។
ជាការឆ្លើយតបលោក Adam Smith បានថ្លែងអំណរគុណអង្គភាពស៊ីម៉ាក់ដែលបានរៀបចំទទួលស្វាគមន៍ចំពោះគណៈប្រតិភូអាមេរិក និងបានបង្ហាញពីសកម្មភាពបោសសម្អាតមីន និងសមិទ្ធផលរយៈពេល៣ ៣ឆ្នាំកន្លងមកនេះ។
បន្ទាប់ពីពិធីចុះហត្ថលេខា គណៈប្រតិភូបានអញ្ជើញទស្ស នាការដាក់តាំងបង្ហាញសកម្មភាពមីនរួមមានសកម្មភាពបង្វឹកសុនខហិតមីន កណ្តុរហិតមីន ម៉ាស៊ីនរាវមីន ទីតាំងកាត់បន្សាបគ្រាប់ជាដើម៕












































