FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅស្រុកចន្ទ្រា ពាក់ព័ន្ធករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

25-09-2025 12:36

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅស្រុកចន្ទ្រា ពាក់ព័ន្ធករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅនៅចំណុចខាងកើតឆៀងខាងត្បូងតូបលក់ចាប់ហួយស្ថិតក្នងភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា បានឃាត់មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន៦នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចជា ទូរសព្ទដៃចំនួន ៥គ្រឿង ម៉ូតូចំនួន ១គ្រឿង សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ ដើម្បីចាត់ការបន្តតាមច្បាប់៕