BREAKING: អគ្គិភ័យឆេះអគារស្នាក់នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង នៅខណ្ឌជ្រោយចង្វារ, សមត្ថកិច្ចកំពុងអន្ដរាគមន៍សង្គ្រោះ
12-09-2025 14:38
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ២ថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យឆេះអគារស្នាក់នៅក្នុងការដ្ឋានសំណងអគារធំមួយកន្លែង តំបន់ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យ៉ាងសន្ធោរសន្ធៅ។
ក្រោយទទួលបានដំណឹងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចថ្មើរជើងលេខ៧០ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចេញអន្ដរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះ។ យ៉ាងណាមិញ ហេតុការណ៍ដែលនាំឲ្យមានអគ្គិភ័យកើតឡើង សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/253482








































