FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជកាចូលេមកាន់បិណ្ឌវេនទី៤ នៅវត្តត្រាំខ្នារ និងវត្តតាំងក្រូច

11-09-2025 13:21

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន ព្រមទាំងសាច់ញាតិ លោក លោកស្រី អភិបាលរង ខេត្ត ប្រធានមន្ទីរស្ថាប័ន អង្គភាពនានា ក្នុងខេត្តកំពងស្ពឺ ដែលបានចូល រួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសាលព្រឹក្ស (ត្រាំខ្នារ) និងវត្តតាំងក្រូច ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់ធនធានផ្ទាល់ខ្លួន ចូលរួមក្នុងវេណកាន់បិណ្ឌទី៤ ដើម្បីប្រគេនដល់ ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្ត ជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រសម្រាប់កូនចៅ ជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការចូលរួមក្នុងវិស័សាសនា បានបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងគ្រប់សន្តាន និងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានចែកឋានទៅកាន់លោកខាងមុខសូមបានសោយសុខក្នុង ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី៤នេះ សូមឱ្យទទួលបានមគ្គផលស្មើៗគ្នា។

លោកបណ្ឌិត និងលោកស្រី បាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន អង្ករ, មី,ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យ ដែលបានពីការចូលរួមជាសទ្ធាជ្រះថ្លា របស់ អស់លោក-លោកស្រី សប្បុរសជនដើម្បីវេរប្រគេនព្រះសង្ឃ នៅវត្ត ត្រាំខ្នារ និងវត្តតាំងក្រូច ដើម្បីទុកសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្ត ផងដែរ៕