រថយន្តបុករះនៅក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសមួយចំនួនទៀត
08-09-2025 17:11
(ព្រះសីហនុ)៖ ករណីរថយន្តបុករះដ៏រន្ធត់មួយ បានបណ្តាលឲ្យស្លាប់ម្នាក់ នៅហ្នឹងកន្លែងកើតហេតុ និងមានអ្នករងរបួសផ្សេងទៀតផងដែរ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវនៅចំណោតរ៉ា ក្រុងព្រះសីហនុ។
នេះបើតាមការបញ្ជាក់របស់លោក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ និងយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ៕



