ទំព័រ Facebook «មុស្លិមកម្ពុជា Cambodian Muslim» ត្រូវបានគេលួចយកទៅគ្រប់គ្រង
02-09-2025 11:48
(ភ្នំពេញ)៖ ទំព័រ Facebook «មុស្លិមកម្ពុជា Cambodian Muslim» ត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចយកទៅគ្រប់គ្រង ហើយអាចបង្ហោះនូវខ្លឹមសារព័ត៌មានមួយចំនួនប៉ះពាល់ដល់រាជរដ្ឋាភិបាល ឬស្ថាប័នណាមួយ ក្នុងចេនាមិនល្អនាំឲ្យមានការយល់ច្រលំ។
អ្នកគ្រប់គ្រង (Admin) ទំព័រ Facebook «មុស្លិមកម្ពុជា Cambodian Muslim» កំពុងធ្វើការដោះស្រាយ ដើម្បីដណ្ដើមយកមកគ្រប់គ្រងវិញ។ ទំព័រ Facebook មួយនេះ ជាបណ្តុំព័ត៌មានសំខាន់ ក្នុងសហមន៍ឥស្លាមកម្ពុជា៕

